ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​និងលើកទិសដៅការងារឆ្នាំ២០២៥​ របស់មន្ទីររៀបចំដែន​ដី​ នគរូបនីយកម្ម​ សំណង់​និងសុរិយោដីខេត្តស្វាយរៀង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែតុលា ឆ្នាំ ២០២៤

នៅថ្ងៃព្រហស្បតិ៍​ ៨កើត​ ខែអស្សុជ​ ឆ្នាំរោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២៤នេះ​ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤​ និងលើកទិសដៅការងារឆ្នាំ២០២៥​ របស់មន្ទីររៀបចំដែន​ដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តស្វាយរៀង ក្រោមធិបតីភាពឯកឧត្តម​ ហែម​ ពិសិដ្ឋ ​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និង ឯកឧត្តម ​ ឌុច​ វនទីតូ​ អនុរដ្ឋលេខាធិការ​តំណាងឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​​ ។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងទាំង ៣​ តំណាងសាលាដំបូងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ​ អង្គភាពនានាជុំវិញខេត្ត​ លោក​ លោកស្រីអភិបាលក្រុងស្រុកទាំង០៨​ មេឃុំចៅសង្កាត់​ទាំង៨០​ និងមន្ត្រី​ មន្ត្រីស្ម័គ្រចិត្តនៃមន្ទីរសរុប​ ២០០នាក់។

ព័ត៌មានទាក់ទង